សុទ្ធតែកំពូលម្ដាយហើយ!​ម្ដាយតារាស្រីល្បី៣រូបដែលធ្វើឲ្យពិភពអ៊ីនធើណេតពុះកញ្រោ្ជល!

បន្ទាប់ពីមា្ដយរបស់Tangmo បានចេញបទសម្ភាសន៍ជាមួយកម្មវិធីកំពុងពេញនិយម ហើយបានលោកស្រីបាននិយាយអំពីចំនួនទឹក៣០លានបាត នៅក្នុងព្រឹត្តិការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណិត បាននាំគ្នាលាន់មាត់គ្រប់គ្នា “ម៉ែហើយ!!!!!!!!” ។

ទន្ទឹមនឹងនេះដែរ​គេក៏បានយករឿង​របស់ Goo Hara ដែលជាអតីតតារាមកពី KARA ដែលបានទទួលមរណភាពមកធ្វើការនិយាយឡើងម្ដងទៀត។ នៅ​ពេល​នោះ​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងពេលដែលម្តាយរបស់ Goo Hara ឲ្យមេធាវីដើម្បីដណ្តើមមរតករបស់កូនស្រីគាត់ ដែលជាចំណែកមរតក 50% បានប្រគល់ឲ្យបងរបស់ Goo Hara ។
យ៉ាង​ណា​មិញ នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​សង្គម​មិន​ពេញ​ចិត្ត​ជា​ខ្លាំង មនុស្សជាច្រើនសួរថាតើ ហេតុអ្វីបានជាម្តាយ Goo Hara ហ៊ានទាមទារមរតកពីកូនស្រីដែលគាត់បានបន្សល់ទុក?

 

After Footer (Active) - damrei Mr1 Zone2
បើងាកទៅតាមដានរឿងម្តាយរបស់ Han So Hee  តារា​ស្រី​កូរ៉េ​ដ៏​ល្បី​ដែល​ជា​កម្មវត្ថុ​នៃ​អ្នក​លេង​អ៊ីនធឺណិត​ចេញ​មករិះគន់​ម្តាយ​នាងយ៉ាងខ្លាំង។ នៅពេលដែលសារព័ត៌មាន JTBC បានអះអាងថា ម្តាយរបស់តារាល្បីម្នាក់ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន 85.0 លានវ៉ុន ជនរងគ្រោះបានអះអាងថា ប្រាក់ត្រូវបានផ្ទេរទៅគណនីធនាគារក្នុងនាមតារាល្បី Han So Hee និងម្តាយរបស់នាង។ ទន្ទឹមនឹងនោះ ភ្នាក់ងាររបស់ Han Sohee 9ato Entertainment បានបញ្ជាក់យ៉ាងដូច្នេះ តារា​ស្រី​រូប​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ។
ម្ដាយ​របស់ Han So Hee ធ្លាប់​ប្រព្រឹត្ត​បែប​នេះ​ជា​ច្រើន​ដង ដោយទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់កូនស្រី ដោយអ្នកស្រី ជិន ម្តាយរបស់ Han So Hee ប្រើ​ឈ្មោះ​គណនី​ធនាគារ​របស់​តារា​ស្រី​ដែល​បើក​កាល​ពី​ក្មេង​។ ​ហេតុការណ៍​បែប​នេះ​បាន​កើត​ឡើង​២​ទៅ​៣​លើក​រួច​មក​ហើយមានការក្លែងបន្លំឯកសារផ្ទាល់ខ្លួនផងដែរ ដោយម្តាយរបស់ Han So Hee មិនបង់ប្រាក់ឱ្យម្ចាស់បំណុល។ ​តុលាការ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Han So Hee មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ទាំង​នេះ​ទេ ហើយនាងមិនចាំបាច់បង់ប្រាក់ទេ។
Eriya