បន្ទាប់ពីលែងលះកាលពីឆ្នាំមុនត្រលប់ទៅខែវិច្ឆិកា ឆ្នាំ 2021 ដែលពេលនោះបានធ្វើឲ្យគេភា្ញក់ផ្អើលពេញអ៊ីនធើណេត ចំពោះដំណឹងនៃការបែកគ្នារបស់គូស្នេហ៍។តារាល្បី Barbie Hsu តារាសម្តែងតៃវ៉ាន់ដែលដើរតួជាសាន់ឆាយក្នុងរឿងF4 បានសម្រេចចិត្តចែកផ្លូវជាមួយលោក Wang Xiaofei ប្តីអ្នកជំនួញជនជាតិចិន បន្ទាប់ពីរស់នៅជាមួយគ្នាជិត ១១ឆ្នាំ។ នៅថ្ងៃអនាគត ពួកគេនៅតែជាមិត្តល្អនឹងគ្នានិងបន្តធ្វើជាឪពុកម្តាយរបស់កូន 2 នាក់។
ប៉ុន្តែថ្មីៗនេះ ថ្ងៃនេះ (8 មីនា ) មានព័ត៌មានធំមួយ ធ្វើឲ្យកក្រើកក្នុងវិស័យនេះទៀតហើយ។ ខាងកាសែតត្រូវបានរាយការណ៍ថា Barbie បានប្រកាសរៀបការថ្មីជាមួយអតីតគូស្នេហ៍របស់នាង DJKoo សញ្ជាតកូរ៉េ កាលពី 20 ឆ្នាំមុន។ Djkoo បានប្រកាសថា “ពួកយើងបានរៀបការហើយ បន្តក្ដីស្រលាញ់ដែលយើងធ្លាប់មានឲ្យគ្នាតាំងពី២០ ឆ្នាំមុន យើងចង់បន្តក្ដីស្រឡាញ់ដ៏មានតម្លៃនេះ”។
After Footer (Active) - damrei Mr1 Zone2
លោកបានបន្ថែមទៀតពេលដែលលោក ឮថានាងលែងលះគ្នា លោកបានទាក់ទងទៅនាងតាមរយៈលេខកាលពីម្ភៃឆ្នាំមុន។ ជាសំណាងល្អ លេខទូរស័ព្ទមិនបានផ្លាស់ប្តូរទេ ដូច្នេះលោកនិងនាងបានទាក់ទងគ្នាម្ដងទៀត។ លោកក៏បានបន្ថែមទៀតថាពួកគេបាន ខ្ជះខ្ជាយពេលវេលាច្រើន មិនអាចខ្ជះខ្ជាយពេលវេលាទៀតទេ ដូច្នេះលោកក៏សុំនាងរៀបការជាមួយតែម្ដង ហើយទីបំផុតនាងបានយល់ព្រម។ បន្ទាប់ពីនេះពួកគេនឹងចុះឈ្មោះអាពាហ៍ពិពាហ៍ជាមុនទើបរស់នៅជាមួយគ្នាដូច្នេះសង្ឃឹមថាហ្វេនៗនឹងគាំទ្រដល់ពួកគេ។
Eriya