ទីផុតតារាប្រុសក្នុងរឿងកន្លង់បាក់ស្លាបលោក Kim Hyun-joong លាភាពនៅលីវប្រកាសរៀបការហើយ….

តារាសម្ដែងប្រុសក្នុងរឿងកន្លង់បាក់ស្លាបកុឡាបមានស្នេហ៍លោក Kim Hyun-joong ប្រកាសលាភាពនៅលីវ នៅអាយុរ៣៥ឆ្នាំ សាងជីវិតគ្រួសារហើយ រូបលោកកំពុងត្រៀមខ្លួនធ្វើជាកូនកំលោះរៀបការក្នុងពេលឆាប់ៗនេះ។

ដោយការប្រកាសរៀបការនេះគឺជាការប្រកាសចេញពីមាត់ផ្ទាល់របស់តារាប្រុសលោក Kim Hyun-joong ក្នុងការប្រគុំតន្រ្ដីមួយកន្លែងកាលពីយប់ថ្ងៃទី២៧ ខែកុម្ភះកន្លងទៅនេះ។ រូបលោកបានឲដឹងថាចង់ចំណាយពេលវេលាជីវិតដែលនៅសល់ជាមួយមនុស្សជាទីស្រលាញ់ ដែលតែងតែនៅក្បែរគាំទ្រលោកជានិច្ចក្នុងកំឡុងពេលដែលរូបលោកលំបាក ហើយដោយកូនក្រមុំរបស់លោកមិនមែនជាអ្នកក្នុងរង្វង់សិល្បៈដូចនេះរូបលោកសុំមិនទាន់បង្ហាញ និងសុំការយល់ចិត្តពីអ្នកគាំទ្រ។ ក្រោយដឹងដំណឹងនេះមានអ្នកគាំទ្រជាច្រើនសម្ដែងក្ដីត្រេកអរដែលរូបលោករកឃើញគូអនាគតហើយ និងមានការរួមត្រេកអរពីអតីតមិត្តរួមកាងារក្នុងរឿងកន្លង់បាក់ស្លាបផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ