តួឯកស្រីនាង Pinky ត្រលប់មកគ្រងតំណែងអ្នកចម្រៀងស្រីវិញជាមួយការបង្ហើរទឹកដមសម្លេង(មានវីដេអូ)

ពិរោះទេ? តារាសម្ដែងស្រីជើងចាស់នាង​ Pinky Savika ត្រលប់មកគ្រងតំណែងជាអ្នកចម្រៀងស្រីវិញ ក្រោយពីខានច្រៀងមួយរយះ តើឲអ្នកគាំទ្រថ្មីៗដឹងថារូបនាងក៏ជាតារាស្រីមានទឹកដមសម្លេងមួយរូបផងដែរ។

ដោយតារាស្រីនាង Pinky Savika ចូលប្រឡូកក្នុងវិស័យសិល្បៈនេះតាំងពីវ័យក្មេងមកម្លេះលេងតាំងពីតួកូនតួអង្គកុមាររហូតក្លាយជាតួឯកស្រីវ័យស្រស់ស្អាតមួយរូប។ ក្រៅពីជាអ្នកសម្ដែងរូបនាងក៏ធ្លាប់ច្រៀងរួចមកហើយតាំងពីនាងធ្វើតួឯកថ្មីៗមកម្លេះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងហាក់មិនសូវបានបង្ហើរសំនៀង​ធ្វើឲអ្នកគាំទ្រក្រោយៗមិនដឹងថារូបនាងក៏ជាអ្នកចម្រៀងម្នាក់ផងដែរ។ ការបង្ហើរសំលេងក្នុងឆាណេលយូធូបឈ្មោះ Pinky Savika Official គឺជាការត្រលប់មកគ្រងតំណែងអ្នកចម្រៀងវិញរបស់នាងនិងជាការផ្សព្វផ្សាយយូធូបរបស់នាងឲមានប្រជាប្រិយភាពថែមទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ