ព្រលឹងចុងសក់! តារាស្រីនាង Yam រត់គេចពីភ្លើងឆេះព្រៃនៅរីស៊តខណះដែលនាងកំពុងពពោះ…

អ្នកណាមិនព្រលឹងចុងសក់បើជួបហេតុការណ៍បែបនេះ! តារាសម្ដែងស្រីជើងចាស់នាង Yam  Siriwattana រៀបរាប់ទាំងទឹកភ្នែកទាំងនៅភិតភ័យ ក្រោយរូបនាងនិងក្រុមគ្រួសារជួបហេតុការណ៍ភ្លើងឆេះនៅរីស៊តកំសាន្ដ ត្រូវរត់គេចទាំងដែលនាងកំពុងពពោះកូនក្នុងផ្ទៃ។

ដោយថ្មីៗនេះនៅក្នុងប្រទេសថៃមានការឆេះរីស៊តកំសាន្ដមួយកន្លែងនៅKoh Kood ហើយក្រុមគ្រួសាររបស់តួឯកស្រីជើងចាស់នាង Yam Siriwattana ជាអ្នកនៅក្នុងហេតុការណ៍ផ្ទះ ខណះដែលនាងនិងក្រុមគ្រួសារបានទៅសម្រាកកំសាន្ដនៅទីនោះ។ ដោយតារាស្រីនាង Yam បានឲដឹងថាកន្លែងដែលនាងទៅស្នាក់នៅជាខណះសណ្ឋាគារលំដាប់ផ្កាយ៦ មានទាំងបន្ទប់សម្រាកនិងសួនកំសាន្ដធំល្វឹងល្វើយតំលៃស្នាក់នៅ តំលៃស្នាក់នៅ៣យប់៤ថ្ងៃ៧០០,០០០បាត។តែនៅថ្ងៃដែលនាងទៅលេងបានជួបហេតុភ្លើងឆេះព្រៃក្នុងរីស៊តនោះ​ ការឆេះមានការរាលដាលជាខ្លាំងនិងឆាប់រហ័សធ្វើឲអ្នកស្នាក់នៅទាំងអស់ប្រញាប់រត់យករួចជីវិត ហើយរូបនាងក៏ត្រូវរត់ដែរ​ទាំងដែលនាងកំពុងពពោះ៥ខែ ពេលនេះនាងនិងក្រុមគ្រួសារបានរួចផុតសុខសប្បាយទាំងអស់គ្នាគ្រាន់តែនៅភិតភ័យនិងហេតុការណ៍នេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ