ចាកទៅជារៀងរហូតហើយ តារាសម្ដែងប្រុសជើងចាស់តួអង្គឪពុកក្នុងរឿងភាគថៃបាត់បង់ជីវិតដោយ…

លាចាកលោកនេះទៅជារៀងរហូតហើយ តារាសម្ដែងប្រុសជើងចាស់ក្នុងរឿងភាគថៃតួអង្គលោកឪពុកក្នុងរឿងភាគជាច្រើននាពេលកន្លងមកលោក Sorapong Chatree ពេលនេះក្រុមគ្រួសារបានឲដឹងថារូបលោកបានទទួលមរណះភាពលាចាកកូនចៅបាត់ទៅហើយ។

បើតាមការឲដឹងពីក្រុមគ្រួសារលោក Sorapong Chatree រូបលោកគឺបានបាត់បង់ជីវិតនៅល្ងាចថ្ងៃទី១០ ខែមីនាថ្ងៃនេះ នៅមន្ទីពេទ្យមួយកន្លែងក្នុងប្រទេសថៃខណះពន្យាបាលជំងឺតែមិនជោគជ័យ។ តារាប្រុសជើងចាស់ដួងនេះបាត់បង់ជីវិតក្នុងវ័យ៧១ឆ្នាំដោយសារតែរោគមហារីកសួតយូរឆ្នាំ ពេលនេះកូនចៅនិងក្រុមគ្រួសារបានត្រៀមធ្វើពិធីបុណ្យតាមប្រពៃណីជូនដំណើរគាត់ជាលើកចុងក្រោយហើយ។ ក្រោយដឹងដំណឹងនេះមានអ្នកគាំទ្រនិងមិត្តរួមសិល្បៈស្រករក្រោយជាច្រើនបានសម្ដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ និងនៅតែចងចាំស្នាដៃការសម្ដែងល្អៗនាពេលកន្លងមករបស់គាត់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ