បង្ហើបពីតំលៃខ្លួនការសម្ដែងរបស់តួឯកប្រុសលោក Bie នៅចិនគឺមិនធម្មតា ចិញ្ចឹមកូនប្រពន្ធបានយ៉ាងស្រួល!!

តារាសម្ដែងប្រុសរូបសង្ហារលោក Bie Kpn កសាងកេរ្ដិ៍ឈ្មោះប្រឡូកចូលវិស័យការសម្ដែងចិន ខិតខំយូរឆ្នាំពេលនេះលទ្ធផលបានកាន់តែល្អប្រសើរកើនទាំងប្រជាប្រិយភាពចំណូលនិងតំលៃខ្លួនការសម្ដែងវិញក៏រកបានមិនធម្មតាផងដែរ។

ដោយតារាប្រុសលោក Bie គឺជាស្វាមីរបស់តារាស្រីនាង Gubgib Sumonthip ហើយរូបលោកក៏ជាអ្នកសម្ដែងនិងជាអ្នកចម្រៀងក្នុងប្រទេសថៃ ក្រោយមកបានទៅប្រឡូកក្នុងវិស័យការសម្ដែងចិនច្រើនឆ្នាំ។ រូបលោកបានលេងក្នុងរឿងភាគចិនល្បីៗជាច្រើនរឿងផងដែរដូចជារឿង My Girlfriend is an Alien រឿង Cinderella’s Chef ដោយលោកបាននិយាយថាឩបសគ្គការទៅថតរឿងនៅចិននោះគឺរូបលោកត្រូវស្នាក់នៅប្រទេសចិនយូរខែ រឿងខ្លះថតជិតមួយឆ្នាំក៏មាន ធ្វើឲលោកត្រូវឆ្ងាយពីភរិយានិងកូនតូចៗ។ តែយ៉ាងណាលោកនៅតែតស៊ូដើម្បីគ្រួសារហើយក៏អរគុណដល់ Gubgib ផងដែរ ដែលអប់រំមើលថែកូនបានយ៉ាងល្អ ពេលនេះលោកមានពេលទំនេរចង់នៅជាមួយកូនៗឲបានច្រើន។ ចំណែកប្រាក់ចំណូលតំលៃការសម្ដែងរបស់លោកពេលនេះគឺប្រមាណ១០លានបាតស្មើរនឹង៣០០,៥៨៩ដុល្លារសហរដ្ឋអាមេរិក។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ