តារាស្រីនាង Woonsen ប្រាប់អាថ៌កំបាំងស្បែកស អស់លុយតិចរូបមន្ដបានពីយាយធ្វើតាំងពីក្មេង!!

តារាសម្ដែងស្រីស្បែកស្អាតស្បែកសស្រស់ថ្លានាង Woonsen Viritipa និយាយប្រាប់ពីវិធីសាស្ដ្រថែទាំស្បែកដែលនាងធ្វើតាំងពីក្មេងៗមកម្លេះ បានផលល្អសស្រស់ស្អាតរូបមន្ដនេះយាយនាងជាអ្នកប្រាប់ធ្វើតកូនតូចចៅមកហើយ។

ដោយតារាសម្ដែងស្រីនាង Woonsen តែងល្បីឈ្មោះជាតារាស្រីដែលមានសម្បុរស្បែកសស្អាតតាំងពីនាងទើបតែចូលសិល្បៈ ហើយបច្ចុប្បន្ននេះរូបនាងក៏ជាថៅកែស្រីម្ចាស់មុខជំនួញអាហារបំប៉នថែទាំស្បែកទៀតផង។ តែពេលដែលអ្នកគាំទ្រសួររូបនាងពីរូបមន្ដថែទាំងស្បែកឲស្អាតរបស់នាង តារាស្រីនាង Woonsen ក៏ប្រាប់ពីវិធីសាស្រ្ដមួយដែលនាងធ្វើតាំងពីក្មេង គឺយាយរបស់នាងខាត់ស្បែកនាងនឹងអំពិលទុំតាំងពីតូចៗមកម្លេះ ហើយនាងក៏តែងតែធ្វើរហូតមកដល់ពេលធំដែរ។ វិធីសាស្រ្ដងាយៗចំណាយលុយតិចដោយគ្រាន់តែខាត់ស្បែកនឹងអំពិលទុំពេលងូតទឹកជួយឲស្បែកសស្អាតជាងមុន អ្នកខ្លះគេខាត់ស្បែកអំពិលទុំលាយទឹកឃ្មុំឬទឹកដោះគោ តែនាងចូលចិត្តខាត់ស្បែកនឹងអំពិលទុំសុទ្ធជាងយកបានមានគ្រាប់តែម្ដង។ តែក្រៅពីនេះរូបនាងក៏ប្រើផលិតផលថែទាំផ្សេងបូករួមផងដែរ តែបើចង់បានបែបងាយអស់លុយតិចអំពិលទុំក៏ជាវិធីសាស្រ្ដធម្មជាតិតាំងពីបុរាណក្នុងការថែទាំស្បែកមួយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ