សាកឈុតរៀបការហើយ! តារាប្រុសលោក Golf នាំគូស្នេហ៍ស្លៀកឈុតកូនក្រមុំស្អាតដូចព្រះនាង Disney!!

ឬគូនេះជិតមាននដំណឹងល្អហើយ! តារាសម្ដែងប្រុសនិងជាអ្នកចម្រៀងរូបសង្ហារល្បីឈ្មោះច្រើនឆ្នាំក្នុងសិល្បះថៃលោក Golf Pichaya នាំគូស្នេហ៍មកសាកឈុតកូនក្រមុំថែមសសើរថាស្អាតដូចព្រះនាង ធ្វើឲអ្នកគាំទ្រចង់ឃើញថ្ងៃមង្គលការរបស់អ្នកទាំងពីរហើយ។

គូនេះក៏ជាគូស្នេហ៍តារាមួយគូទៀតដែលអ្នកគាំទ្ររំពឹងចាំមើលថ្ងៃរៀបការរបស់អ្នកទាំងពីរ ក្រោយពីឃើញពីភាពផ្អែមល្ហែមរបស់លោក Golf និងគូស្នេហ៍ដែលមានចំពោះគ្នាទៅវិញទៅមក។ ដោយលោក Golf ធ្លាប់មានប្រវត្ដិស្នេហ៍ខកចិត្ដជាច្រើនលើកមកហើយផងដែរ ហើយគូស្នេហ៍លើកនេះរបស់លោកគឺមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះទេថែមជាជនបរទេស(ជនជាតិរ៉ុស្សី)ថែមទៀតផង។ តែគូស្នេហ៍របស់លោក Golf បានធ្វើឲអ្នកគាំទ្រដែលបានស្គាល់នាងហើយពេញចិត្តនាងដូចដែរលោក Golf ស្រលាញ់ពេញចិត្តដែរសសើរថានាងមានអត្ដចរិកគួរឲស្រលាញ់និងមានមុខមាត់ស្រស់ស្អាតផងដែរ។ ថ្មីៗនេះលោក Golf បានបង្ហោះរូបគូស្នេហ៍ស្លៀកឈុតកូនក្រមុំ មិនដឹងថាគូនេះកំពុងតែត្រៀមខ្លួនជិតរៀបការឬគ្រាន់តែថតលេងនោះទេ តែទទួលបានពាក្យជូនពរពីការ Comment របស់អ្នកគាំទ្រនិងមិត្តភក្ដិតាមបណ្ដាញសង្គមរួចហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ