សេដ្ឋីមិនសេដ្ឋី! តួឯកស្រីនាង Margie និងស្វាមីទៅដើរលេងម្ដងរាប់ខែមិននៅសណ្ឋាគារទេតែម៉ៅគេហដ្ឋានទាំងមូល!!

គូស្នេហ៍តារាកូនពីរគូរបស់តួឯកស្រីនាង Margie Rasri និងស្វាមីលោក Pok Passakorn នាំគ្នាដើរលេងកំសាន្ដទាំងគ្រួសារ ជិះយន្ដហោះទៅសហរដ្ឋអាមេរិកមិនមែនទៅមួយថ្ងៃពីរថ្ងៃនោះទេ តែទៅមួយខែលេងឲសព្វកន្លែងតែម្ដង ហើយការចាយវាយលើកនេះគឺមិនធម្មតា។​

ព្រោះគ្រាន់តែចំណាយលើកន្លែងស្នាក់នៅលោក Pok និង Margie ក៏ចាយអស់១លានបាតទៅហើយ ដើម្បីជួលគេហដ្ឋានមួយខ្នងស្រស់ស្អាតដាច់មួយខែពេញតែម្ដង។ ថែមផ្ទះមួយខ្នងនេះទេសភាពស្រស់ត្រកាលនៅក្បែនឹងផ្លាក Hollywood ផ្លាកសញ្ញាប្រចាំតំបន់ដែលគ្រប់គ្នាចង់ទៅមើលនិងថតរូបទុកជាអនុស្សាវរីយ៍ ថែមជាតំបន់ប្រជុំដោយតារាហូលីវ៉ូដស្នាក់នៅទីនោះផងដែរ។ ឃើញការចំណាយរបស់គ្រួសារនេះហើយដឹងថាតារាទាំងពីរដួងមានទ្រព្យមិនធម្មតា សមនឹងជាតារាល្បីយូរឆ្នាំថែមទាំងជាទាយាទអ្នកជំនួញមានអាជីវកម្មប្រាក់រយលានពិតៗ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ