ដាច់មួយរោងទៀតហើយ! តារាស្រីតួឆ្នើមក្នុងរឿងភាគថៃនាង Maprang ដឹកដៃគូស្នេហ៍រៀបការហើយម្សិលមិញ!!

តារាស្រីថៃដាច់មួយរោងទៀតហើយ! អ្នកសម្ដែងស្រីតួឆ្នើមតួឆ្នាស់ក្នុងរឿងភាគថៃនាង Maprang Virakarn សម្រេចចិត្តលាភាពនៅលីវ ដឹកដៃគូស្នេហ៍រៀបចំពិធីមង្គលការហើយ។

ដោយកម្មវិធីមង្គលការរបស់តារាស្រីនាង Maprang បានរៀបចំកាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ និងមានការចូលរួមពីសាច់ញាត្ដិរួមទាំងមិត្តភក្ដិជិតស្និទ្ធច្រើនកុះករផងដែរ។ ការសម្រេចចិត្តរៀបការរបស់តារាស្រីនាង Maprang ក៏ធ្វើឲអ្នកគាំទ្រចង់ដឹងពីអនាគតការសម្ដែងថ្ងៃខាងមុខរបស់នាងផងដែរ ព្រោះមានតារាស្រីជាច្រើនដួងដែលបានឃ្លាតចាកឆ្ងាយពីការសម្ដែងក្រោយពីសាងគ្រួសារមានកូនរួច។​ យ៉ាងណាក៏ដោយក៏អ្នកគាំទ្របាននាំគ្នា Comment អបអរនិងជូនពរអាពាហ៍ពិពាហ៍របស់នាងឲជួបតែក្ដីសុខផងដែរ។ តោះមកមើលទិដ្ឋភាពខ្លះៗនាថ្ងៃរៀបមង្គលការ៖

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ