ក្រោយពេលរៀបការរួច យើងសង្កេតឃើញថា តារាសម្ដែងស្រី អ្នកនាង Apinya និងស្វាមីរបស់ខ្លួន កាន់តែបង្ហាញភាពផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ។
ជាក់ស្ដែងកាលពីម្សិលមិញនេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពអ្នកនាងនិងស្វាមី ទៅលំហែកាយក្រេបទឹកឃ្មុំក្រោយពេលរៀបការ នៅលើកោះមួយ ដែលមានទេសភាពស្រស់ស្អាតខ្លាំងណាស់។
ពិតណាស់ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន រំភើបចិត្ត ដែលឃើញតារាសម្ដែងស្រីរូបនេះ និងស្វាមី កាន់តែមានសុភមង្គលខ្លាំងឡើងៗក្រោយពេលរៀបការរួច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី