កម្សត់មែន! ពេជ្រ សោភា និពន្ធចម្រៀង​និងច្រៀងផ្ញើឪពុកដែលចែកឋានទៅជាច្រើនឆ្នាំ!(មានវីដេអូ)

កាលពីម្សិលមិញនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនឯងមួយ ក្នុងផលិតកម្មរស្មីហង្សមាស មានចំណងជើងថា «លោក​ពុកកម្សត់» កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ តាមរយៈបទចម្រៀងនេះ អ្នកនាង ពេជ្រ សោភា បាននិពន្ធទំនុកចម្រៀង និងអត្ថន័យយ៉ាងកម្សត់ គឺសំរាប់ផ្ញើជូនឪពុករបស់ខ្លួនដែលមានចែកឋានទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លើសពីនេះទៅទៀត បទថ្មីនេះបានធ្វើឲ្យមហាជនជាច្រើន ស្ដាប់ហើយក្ដុកក្ដួលចិត្ត និងសរសើរដ៏ទឹកចិត្តរបស់អ្នកនាង ពេជ្រ សោភា បើទោះបីជាឪពុកចែកឋានទៅយូរឆ្នាំក៏ដោយអ្នកនាងនៅតែនឹករលឹកលោកជានិច្ច៕ តោះ! ចង់ដឹងថាបទចម្រៀថ្មីនេះមានអត្ថន័យខ្លាំងប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី