Nycha មិត្តស្រីរបស់Tono ត្រូវបានគេអូសចូលដ្រាម៉ាដោយគ្រាន់តែមិនបានតបcommentរបស់Tangmoពីមុនសោះ !

ក្នុងឱកាសនៃការកាន់ទុក្ខចំពោះមរណភាពរបស់តារាសម្តែងស្រី Tangmo Nida ដែលមហាជនជាច្រើនមានការសោកស្ដាយ និងនៅតែងឿងឆ្ងល់ចំពោះមូលហេតុពិតនៃការស្លាប់របស់នាង។

អ្នកនិយមលេងអ៊ីនធឺណេត មួយចំនួនបានផ្ទុះរឿងអាស្រូវជាមួយនឹងបញ្ហាដែលគូស្នេហ៍លោក Putti Putthichai និង Jui Warataya មិនបានចូលរួមពិធីកាន់ទុក្ខ រហូត​អ្នក​ទាំង​ពីរ​ត្រូវ​ចេញ​មក​បង្ហោះ​ឃ្លីប​បញ្ជាក់​ទាំង​ស្រក់​ទឹក​ភ្នែក។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះ មនុស្សម្នាក់ទៀតដែលស្រាប់តែជួបរឿងស៊យនោះ គឺតួឯកស្រី Nycha Nattnicha មិត្តស្រីបច្ចុប្បន្នរបស់ Tono Phakin ដែលអ្នកនិយមលេងអ៊ីនធឺណេត មួយចំនួនបានអូស Nycha មកពាក់ព័ន្ធក្នុងគ្រាដ៏ខ្លោចចិត្ត ដែល Tono ស្រែកយំនៅកណ្តាលពិធីកាន់ទុក្ខ វាដូចជា Tono នៅតែស្រលាញ់Tangmo។
គេក៏បានធ្វើការ​ជីក​កកាយរឿងដែលTangmo ​ធ្លាប់comment ក្នុង IG Nycha មិនតបត្រលប់មកវិញ។ ក្រោយមកនៅយប់ថ្ងៃទី 14 ខែមីនា ឆ្នាំ 2022 Nicha បានបង្ហោះរឿង IG  ដូចជាដើម្បីកាន់ទុក្ខអ្នកដែលបានចាកចេញ វា​ជា​អេក្រង់​ពណ៌​ខ្មៅ​ដែល​មាន​អក្សរ​អង់គ្លេសRespect ​ ដែល​មាន​ន័យ​ថា​គោរព។
យ៉ាង​ណា​មិញ អ្នក​និយម​លេង​អ៊ីនធឺណិត​មួយ​ចំនួន​មិន​បញ្ចប់​ការ​បក​ស្រាយ​ការ​បង្ហោះ​របស់ Nycha ក្នុង​បណ្ដាញ​សង្គម​ផ្សេងៗ​ឡើយ។
Eriya