អីយ៉ា! ទីបំផុតតារាថៃ Nick ព្រមនិយាយពីទំនាក់ទំនងខ្លួននិងតារាស្រី Tangmo ហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nick Kunatip ត្រូវបានមហាជនជាច្រើនសង្ស័យលោកថាកំពុងតែមានទំនាក់ទំនងជាមួយនិងតារាស្រី Tangmo ព្រោះគេឧស្សាហ៍ឃើងអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងក្រោយពេលដែលរឿងនេះកើតឡើងភ្លាម និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ដឹងការពិត ពេលនេះតារាសម្ដែងថៃលោក Nick ក៏បានចេញមុខបកស្រាយថា៖ «ពួកយើងទាំងពីរនាក់គ្រាន់តែជាអ្នកជិតខាងនឹងគ្នាតែប៉ុណ្ណោះ ឧស្សាហ៍ទៅរក ហើយញ៉ាំអីជាមួយនិងគ្នាធម្មតា។ សម្រាប់ពេលនេះខ្ញុំជិតសិទ្ធនឹងបង Tangmo ខ្លាំងជាងគេ។ ប្រសិនបើសួរថាទៅថ្ងៃមុខទំនាក់ទំនងនេះវិវត្តន៍ឬទេ? ខ្ញុំគិតថាប្រហែលជាអាច»។

ពិតណាស់ក្រោយពេលដែលអ្នកគាំទ្របានលឺដូច្នេះគ្រប់គ្នាក៏សង្ឃឹមថាទំនាក់ទំនងអ្នកទាំងពីរនៅថ្ងៃមុននឹងអាចវិត្តន៍ក្លាយជាគូស្នេហ៍និងគ្នា៕

អត្ថបទដោយ៖សុីវលី