៤ គំនូស!! រឺកូវីដ១៩ កំពុងបើកបង្ហាញផលិតផលថ្មីអោយមនុស្សម្នាបានស្គាល់ សូមកុំធ្វេសប្រហែសអោយសោះបងប្អូន!

បំបូងបំផុតនៅលើពិភពលោក ផ្អើលគេឯងពេញប្រទេសថៃហើយពេលនេះ ព្រោះចុងក្រោយអ្នកប្រើប្រាស់ Tiktok ម្នាក់បានផុសវីដេអូបង្ហាញអំពីលទ្ធផលតេស្តកូវីដ១៩របស់ខ្លួន ដែលមានរហូតដល់ទៅ ៤ គំនូស!!

នៅថ្ងៃទី ១៧ ខែមីនានេះកញ្ញ mikwaranyakon មិនស្រួលខ្លួនហើយបានសម្រេចចិត្តធ្វើ Rapid តេស្ត ហើយទទួលបានលទ្ធផលដែលនាងខ្លួនឯងក៏ភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដឹងថានាងកំពុងមានជម្ងឺអ្វីអោយពិតប្រាកដទេ។

នាងបានយកលទ្ធផលនោះមកផុសនៅក្នុង Tiktok ក្នុងចេតនាចង់បានការណែនាំពីបណ្តាអ្នកមានជំនាញ និងក្រុមគ្រូពេទ្យ។ បន្ទាប់ពីឃើញលទ្ធផលតេស្តនោះហើយខាងមន្ទីពេទ្យប្រញាប់ទាក់ទងយកនាងទៅសម្រាកព្យាបាលភ្លាមៗនិងជាបន្ទាន់ថែមបង្ហាញកង្វល់ក្នុងចិត្តថា នេះជាមេរោគប្រភេទថ្មីរបស់កូវីដ១៩។

បណ្តាគ្រូពេទ្យ និងអ្នកជំនាញកំពុងសិក្សារកមូលហេតុ រហូតមកទល់ពេលនេះពុំទាន់មាននរណាចេញមុខមកបកស្រាយថាវាជាអ្វីនោះទេ គ្រប់គ្នាត្រូវបន្តរងចាំ។  ខណ:ពេលនេះសូមបងប្អូនទាំងអស់គ្នាមានបម្រុងប្រយ័ត្នអោយបានច្រើនជាងមុន វាអាចជាអ្វីដែលយើងមិនអាចគ្រប់គ្រងបានក៏ថាបាន ដូចច្នេះហើយសូមកុំនាំខ្លួនឯងទៅប្រឈមមុននឹងកន្លែងដែលអសុវត្ថិភាពអោយសោះ។ 

អត្ថបទដោយ សា