សំឡេងមនុស្សស្រីយំដែលគ្មានប្រភពបានបន្លឺឡើងក្រោយពីពិធីបុណ្យសពTangmoបញ្ចប់! (មានវីឌីអូឃ្លីប)

ករណីស្លាប់របស់តារាសម្តែងស្រី Tangmo Nida ធ្លាក់ចូលទឹក កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ហើយសាកសពត្រូវបានរកឃើញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ប៉ុន្តែករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការស្លាប់នៅឡើយ។

ស្វែង​យល់​ការពិត​ថា​យប់​នោះ​មាន​រឿង​អាក្រក់​កើត​ឡើង​ដូច​ដែល​សង្គម​សង្ស័យ​ឬ​អត់? ក្រោយមក ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 11-13 ខែមីនា  ក្នុងចំណោមមិត្តភក្តិនៅក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រមួយចំនួនធំ ដែលនៅក្នុងពិភពអនឡាញបានចែករំលែកផ្នែកមួយនៃការងាររបស់មិត្តប្រុសរបស់នាង Birdនោះគឺស្វែងរកភាពយុត្តិធម៌ឱ្យនាង ។

After Footer (Active) - damrei Mr1 Zone2

មិត្តប្រុសរបស់នាង កំពុងប្រមូលរូបភាពរបស់Tangmo បន្ទាប់ចប់ពិធីបុណ្យក្នុងនោះដែរ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ផ្ដោត​ទៅ​លើ​សំឡេងម្យ៉ាង ​ដូច​មនុស្ស​កំពុង​យំ ខណៈ​ដែល Bird កំពុង​ថត​រូប។ គេក៏បានធ្វើការ​ប្រៀបធៀប​នឹង​សំឡេង​ស្ត្រី​យំ​ក្នុង​ឃ្លី​ប​នៅ​យប់​កើតហេតុ ដែលជាកន្លែងដែលមន្រ្តីកំពុងជួយស្វែងរកសាកសពTangmoហើយត្រូវបានរកឃើញថាសំឡេងគឺស្រដៀងគ្នា រហូត​មាន​មនុស្ស​ជា​ច្រើន​បាន​ស្តាប់​ហើយ​ព្រឺសម្បុរ។