ភរិយារបស់អតីតតារាសម្ដែងលោក Kom Chuanchuen ហួសចិត្តនឹងស្វាមីទើបស្លាប់ រកឃើញលុយលាក់ច្រើនសន្ធឹក!!

នៅមានរឿង Surprise ប្រពន្ធទៀត! អតីតតារាសម្ដែងដែលបានលាចាកលោកហើយលោក​ Kom Chuanchuen ត្រូវបានភរិយារបស់លោកប្រាប់ថារកឃើញលុយដែលប្ដីលាក់ទុកចំនួនច្រើនគួរសម នេះប្រហែលជាអ្វីដែលប្ដីចង់ឲហើយ។

ដោយតារាសម្ដែងប្រុសជើងចាស់ក្នុងរឿងភាគថៃ តារាកំប្លុកកំប្លែងតែផ្ដល់សំណើចដល់អ្នកទស្សនាលោក Kom Chuanchuen បានលាចាកលោកនេះទៅហើយកាលពីឆ្នាំទៅ ព្រោះតែជំងឺ Covid-19 ព្រមជាមួយជំងឺប្រចាំកាយធ្វើឲលោកមិនអាចយកឈ្នះជំងឺដែលកំពុងរាលដាលខ្លាំងមួយនេះបាន។ ការទទួលមរណះភាពរបស់លោកធ្វើឲក្រុមគ្រួសារនិងសាច់ញាត្ដិរួមទាំងមិត្តអ្នកគាំទ្រខូចចិត្តជាខ្លាំង។ តែថ្មីៗនេះតារាជើងចាស់រូបនេះធ្វើឲមានពត៌មានទៀតហើយ ទោះជាខ្លួនបានលាចាកលោកនេះទៅហើយតែលុយនៅ ត្រូវបានភរិយារបស់លោកប្រទះឃើញលុយដែលរូបលោកទុកក្នុងវ៉ាលីសម្លៀកបំពាក់ចំនួន១លាន៤សែនបាត ធ្វើឲគាត់នឹកហួសចិត្តនិងនឹកស្រណោះស្វាមីដែលទើបតែលាចាកចោលរូបគាត់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ