ច្បាស់ហើយថាការស្លាប់របស់Tangmo មិនមែនឧប្បត្តិហេតុ គ្រាន់តែមិនទាន់ដឹងថាមានគម្រោងឬគ្មានគម្រោងសម្លាប់!

ករណីស្លាប់របស់តារាសម្តែងស្រី Tangmo Nida ធ្លាក់ចូលទឹក កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ហើយសាកសពត្រូវបានរកឃើញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ប៉ុន្តែករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការស្លាប់នៅឡើយ។ ស្វែង​យល់​ការពិត​ថា​យប់​នោះ​មាន​រឿង​អាក្រក់​កើត​ឡើង​ដូច​ដែល​សង្គម​សង្ស័យ​ឬ​អត់?

ទន្ទឹមនឹងនេះដែរ គ្រូពេទ្យខាងកោសល្យវិច្ច័យ Khunying Pornthip បានធ្វើការចែករំលែកជាសាធារណៈដល់ការរកឃើញរបស់ខ្លួនដែលលោកស្រីបានប្រាប់ថាមិនបានរកឃើញជាតិទឹកនោមនៅលើសំឡីអនាម័យរបស់Tangmoនោះទេដែលធ្វើឱ្យគេសន្មត់អ្នកទាំំងប្រាំធ្វើការកុហករឿងដែលTangmoទៅបន្ទោរបង់ហើយរអឹលជើងធ្លាក់ទឹក។
After Footer (Active) - damrei Mr1 Zone2
ក្នុងនោះដែរ លោកស្រីក៏បានធ្វើការបង្ហាញភាពខុសគ្នារវាង ឃាតកម្មដោយចេតនា និងមនុស្សឃាតអចេតនា ដោយឃាតកម្មមានគម្រោងសម្លាប់រួចជាស្រេច ចំណែកឯមនុស្សឃាតអចេតនាគឺជាការសម្លាប់ដែលមិនបានគ្រោងមុនដោយសារតែកំហឹងមួយឆាវជាដើម។