តួ​ឯកស្រីរាងស្វែលស្រឡូននាង Marie ប្រែក្លាយខ្លួនជានារីម៉ាប់ៗសាច់ទ្រលុកទ្រលន់ដើម្បីរឿងភាគថ្មី(មានវីដេអូ)

នៅចំណាំបានទៀតអត់? តារាសម្ដែងស្រីរាងស្វែលស្រឡូនសម្រស់ស៊ិចស៊ីនាង Marie Broenner បានប្រែមុខមាត់រូបរាងថ្មីក្លាយជានារីកាម៉ាប់មានសាច់ទ្រលុកទ្រលន់ដើម្បីរឿងភាគថ្មីដែលនាងកំពុងសម្ដែងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ។

ដោយរឿងថ្មីមួយនេះមានចំណងជើងថា พิษรักรอยอดีต (REVENGE) មានតារាស្រីនាង Marie Broenner គឺជាតួឯកស្រីនៅក្នុងរឿងនិងលោក Bright Norraphat ជាតួឯកប្រុស។ សាច់រឿងមួយនេះនិយាយពីជីវិតរបស់នារីម្នាក់ដែលពីមុននាងជាមនុស្សធាត់តែបានជាត្រូវគេមើលងាយនិងត្រូវសង្សារបោះបង់ចោលនាង ធ្វើឲនាងឈឺចិត្តកែប្រែខ្លួនឯងជានារីស្រស់ស្អាតនិងត្រលប់មកសងសឹកនឹងអ្នកដែលធ្លាប់ធ្វើបាបនាងកាលពីមុន។ តើដើម្បីថតរឿងនេះ Marie ពិតជាសុខចិត្តធាត់មែនទែនឬយ៉ាងណា? ចម្លើយគឺមិនមែននោះទេ តែនាងបានតស៊ូក្នុងការទ្រាំការពាក់ស្បែកស៊ីលីគូននិងការស្លៀកពាក់ច្រើនជាន់ធ្វើឲមានការស្អុះស្អាប់ជាខ្លាំងសម្រាប់រូបនឹងក្នុងការថតពេញមួយថ្ងៃនិងជាច្រើនខែកន្លងមកនេះ។ ហើយពេលនេះលទ្ធផលនៃការអន់ទ្រាំថតរបស់​  Marie ជិតចាក់បញ្ចាំងហើយ តោះមកមើលឈុតខ្លីនៃរឿងភាគមួយនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ