តារាល្បីៗជាច្រើនបានចេញមុខប្រកាសពីទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកចាត់ការរបស់ខ្លួន ដែលថ្មីៗនេះ “Pinky” ជាមួយអ្នកគ្រប់គ្រង Tae ក៏បានចូលរួមនូវកម្មវិធីទូរទស្សន៍មួយជាមួយគ្នា។ ក្នុងនោះដែរ Pinky បាននិយាយ Tae បានធ្វើជាអ្នកចាត់ការខ្លួនអស់រយៈពេល 28 ឆ្នាំមកហើយ ដោយចាប់ផ្តើមពីអ្នកផាត់មុខ។ អ្នកទាំំងពីរតែងតែទៅណាមកណាជាមួយគ្នា ហើយយកចិត្តទុកដាក់គ្នាទៅវិញទៅមកមិនដែលមានថ្ងៃណាដែលពួកគេមានមិនខ្វល់ពីគ្នានោះទេ។ Pinky តែចាត់ទុក Tae ជាបងប្អូន ដែលពួកគេត្រូវតែថែរក្សាទុក្ខធុរៈរបស់គ្នាទៅវិញទៅមក ថែរក្សាគ្រប់យ៉ាង ហើយត្រូវទទួលយកចំណុចល្អចំណុចអាក្រក់គ្នាមករហូត។ ទំនាក់ទំនងរបស់ពួកគេក៏ស្រដៀងទៅនឹងទំនាក់ទំនងតារាស្រីល្បីផ្សេងទៀតជាមួយនឹងអ្នកចាត់ការពួកគេពោលគឺត្រូវចេះយោគចិត្តទុក្ខដាក់និងស្រលាញ់គ្នាដូចបងប្អូនទើបអាចជោគជ័យជាមួយគ្នាបាន។
After Footer (Active) - damrei Mr1 Zone2
Eriya