គ្រាន់តែមួយថ្ងៃតារាល្បី៤នាក់ឆ្លងកូវីដ១៩ បូករួមទាំង Kwan Usamanee ផងដែរ!

ទោះបីជាមានការបើកប្រទេសថៃឡើងវិញ ដោយមិនមានការចត្ថាឡីស័កពិតមែនតែយើងឃើញថាអាត្រាកូវីដ១៩កើតឡើងក្នុងប្រទេសនេះកាន់មិនមានការថយចុះនោះឡើយ។ ទន្ទឹមនឹងនេះដែរ តារាសម្ដែងស្រី Kwan Usamanee គឺជាតារាសិល្បៈទី៤ នៅថ្ងៃនេះ (២១ មីនា) ដែលប្រកាសថាខ្លួនបានឆ្លង COVID-19 ។

Kwan បានសរសេរដើម្បីបញ្ជាក់ “បន្ទាប់ពីដឹងថា Kwan មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្ទុកមេរោគ COVID-19 Kwan បានឆ្លងកាត់ការធ្វើតេស្ត Rt-PCR ហើយបានរកឃើញថា PCR តេស្តវិជ្ជមាន Covid-19 SARS  ហើយនឹងអនុវត្តតាមវិធានការត្រឹមត្រូវក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។
After Footer (Active) - damrei Mr1 Zone2
Kwan និងម្ដាយក៏បាន​ជូន​ដំណឹង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួច​ហើយ។ សូមសំណាងល្អទាំងអស់គ្នា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា តស៊ូ”។ ហ្វេនបានបញ្ជេញមតិតាមcomment ដោយប្រាប់នាងឱ្យឆាប់ជាសះស្បើយនិងថែរក្សាខ្លួនឱ្យបានល្អ។

Eriya