រកឃើញជាតិស្រវឹងក្នុងភ្នែកTangmo តែគេប្រាកដណាថានាងមិនអាចស្រវឹងតែម្នាក់ឯងនោះទេ!

វឌ្ឍនភាពចុងក្រោយនៃករណីមរណភាពរបស់តារាសម្ដែង Tangmo Nida ដោយលោកវេជ្ជបណ្ឌិត Pornthip Rojanasunan ដែលបានចូលរួមសង្កេតការណ៍ធ្វើកោសល្យវិច័យលើកទី២ បានបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់Tangmo គឺច្បាស់ណាស់ហើយ។

ប៉ុន្តែ​ស្នាម​របួស​លើ​រាងកាយ​របស់​គាត់​នៅ​តែ​មិន​អាច​ពន្យល់​បាន​។ គេនៅតែ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ជា​ម៉ាស៊ីន​របស់ទូក ដូច្នេះ​ត្រូវ​ស៊ើប​អង្កេត​បន្ថែម ហើយ​គេ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ជា​គ្រោះថ្នាក់ ឬ​
ជាឃាតកម្មនោះទេដោយសារតែគេឃើញ​មាន​ជាតិ​អាល់កុល ៩៣​មី​លី​ក្រាម​ក្នុង​ភ្នែករបស់នាង ។ ក្រោយ​កើត​ហេតុ មិត្ត​ភក្តិ​៥​នាក់​នៅ​លើ​ទូក​មិន​ព្រម​ធ្វើ​តេស្ត​រក​ជាតិ​អាល់កុល​ភ្លាមៗ​ទេ ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នក​ស្លាប់ លើស​ពី​នេះ​ទៀត​ក៏​មាន​ព័ត៌មាន​ថា​រក​មិន​ឃើញ​ជាតិ​អាល់កុល​ដែរ។
After Footer (Active) - damrei Mr1 Zone2
រឿងនេះក៏មានមនុស្សជាច្រើនមានធ្វើការរិះគន់ដោយសារតែមនុស្សមួយទូកមិនដែលគ្មាននរណាស្រវឹង ក្រៅពីជនរងគ្រោះនោះទេដូចជាមិនសមហេតុផលសោះ។
Eriya