ទាំងស្អាតទាំងនៅលីវហើយក៏ជាមនុស្សគួរឱ្យស្រលាញ់ដែលរាប់អានអ្នករាល់គ្នាផងដែរ សម្រាប់តារាស្រីរូបស្រស់ Baifern Pimchanok។ Baifern ទទួលបាននូវប្រជាប្រិយភាពខ្ពស់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមកមានការងារច្រើន គ្មានពេលផ្តោតលើស្នេហាដូចអ្នកដទៃ។
ថ្មីៗនេះ តារាស្រី Baifern បានទទួលការចាប់អារម្មណ៍ពីតារាប្រុស Yubin តារាសម្តែងចិន ដែលដើរតួជា Wenin ឬ មេទ័ពខ្មោច ពីរឿងភាគដ៏ល្បី The Untamed Grandmaster of Demonic Cultivation (The Untamed) ។
Yubin ដល់ថ្នាក់បង្ហោះចម្ងល់កណ្តាលបណ្តាញសង្គមដោយមានភា្ជប់រូបភាពរបស់Baifernក្នុងរឿងCrazy Little Thing Called Love ដែលជាខ្សែភាពយន្តល្បីតាំងពី១០ឆ្នាំមុន។







