Mario ថាម៉េច? តារាស្រីនាង Junji ជាគូស្នេហ៍បង្ហាញសាច់ខ្ចី ទៅលេងសមុទ្រដាក់ឈុតប៊ីគីនីច្រើនឈុត!!

ឃើញបែបនេះលើក Mario ថាម៉េចដែរ? តារាស្រីនាង Junji Janjira គូស្នេហ៍រូបពិតរបស់តួឯកប្រុសលោក Mario Maurer ទៅលេងកំសាន្ដនៅសមុទ្រលើកនេះវេចខោអាវទៅមិនតិចនោះទេ មានសុទ្ធតែប៊ីគីនីច្រើនឈុតច្រើនស្ទាយស្លៀកហើយបង្ហោះលេងថែមទៀត។

ដោយចំណងស្នេហ៍របស់ Junji និងតួឯកប្រុសលោក Mario Maurer បានបង្ហើបប្រាប់ពីទំនាក់ទំនងមកច្រើនឆ្នាំហើយ បើទោះបីជាមានពត៌មានថាគូនេះបែកបាក់តែលើកណាក៏មិនពិតនោះដែរ ព្រោះទោះបីជាមិនសូវមានរូបគូបង្ហោះតែគូនេះក្រៅឆាកគឺផ្អែមល្ហែម។ ដល់ឃើញតារាស្រីនាង Junji ស្លៀកស៊ិចស៊ីញឹកញយជាពិសេសពេលទៅលេងសមុទ្របែបនេះសួរថាលោក Mario មិនថាអីទេ? រូបនាងក៏ធ្លាប់និយាយប្រាប់ពីរឿងនេះដែរថា Mario គឺមិនដែលហាមនោះទេ ឲតែស្លៀកត្រូវកាលះទេសះដូចជាមកលេងសមុទ្របែបនេះ ហើយរូបខ្លះដែលនាងបង្ហោះក៏ជា Mario ជាអ្នកថតឲផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ