អាងតែគេជាស្រីស្អាត​ ហាន់ ជីអ៊ុន បង្ហោះរូបប៉ុន្មាន​សន្លឹក​ធ្វើ​ឲ្យ ​Fan លង់អារម្មណ៍គ្រប់ៗគ្នា​

កាលពីមួយខែមុន ដំណឹងដ៏សែនភ្ញាក់ផ្អើល ពេញពិភពសិល្បៈកូរ៉េ ទាក់ទងនឹង តារាសម្តែងស្រី Song Hye Kyo និងស្វាមី ជាតារាសម្តែងដូចគ្នា បានប្រកាសលែងលះជាសាធារណៈ ក្រោយរស់នៅជាមួយគ្នា ជាប្តីប្រពន្ធ អស់រយៈពេល២០ខែតែប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ ហាន់ ជីអ៊ុន ក៏ធ្វើចិត្តបានបណ្តើរៗហើយ ដោយនាងចាប់ផ្តើម ត្រឡប់មកធ្វើការសាជាថ្មី ព្រោះថា នៅពេលមានរឿងមួយនោះ នាងបានសម្ងំនៅផ្ទះ និងផ្អាកការងារអស់មួយរយៈធំ។ ជាពិសេស កាលពីថ្មីៗនេះដែរ នាងក៏បានតែងខ្លួន សាមញ្ញ តែពិតជាស្រស់ស្អាត តាមរបៀបវ័យរបស់នាង និងឲ្យស៊ីគ្នាជាមួយនឹងកម្មវិធីផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែតើប្រិយមិត្ត ធ្លាប់ឃើញ នាងស្លៀកស៊ិចស៊ី ស៊ីអារម្មណ៍ម្តងណាទេ ចាប់តាំងពីនាងប្រឡូក សិល្បៈមក ក្នុងរយៈពេល២៣ឆ្នាំមកនេះ?

បើតាមប្រភពព័ត៌មានមួយ បានគាស់កកាយនូវរូបថតកាលពីមុន របស់តារាស្រីរូបនេះ ដែលកាលពីមុន នាងក៏ជាតារាស៊ិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់មិនណយដែរ តែយូរទៅៗ នាងក៏បានផ្លាស់ប្តូរខ្លួនឯង១៨០ដឺក្រេ ទៅជាស្លៀកពាក់ស្រគត់ស្រគុំទៅវិញ ហើយនៅពេលនាង មានគ្រួសារទៀតនោះ គឺនាងកាន់តែតែងខ្លួន សុភាព សាមញ្ញ លើសដើមតែម្តង៕