ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ប្ដីប្រពន្ធដែលជាពិធីករនិងពិធីការិនីលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលបច្ចុប្បន្ននេះអ្នកទាំងពីរកំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់។
ជាក់ស្ដែងប្រសិនបើយើងទៅចាប់អារម្មណ៍ពីជីវិតជកជនក្នុងក្រុមគ្រួសារវិញ សព្វថ្ងៃនេះអ្នកទាំងពីរពិតជាមានសុភមង្គលខ្លាំងណាស់ ថ្វីត្បិតតែពេលខ្លះអ្នកទាំងពីរមមារញឹកនិងការងាររាងៗខ្លួនពិតមែន តែអ្នកទាំងពីរនៅតែមានពេលវេលា មើលទៅគ្នា និងផ្ដល់សុភមង្គលឲ្យគ្រប់សឹងតែគ្រប់ពេល។
ជាក់ស្ដែងថ្មីៗនេះ គេបានឃើញគណនីហ្វេសប៊ុករបស់អ្នកទាំងពីរ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពថតរូបនៅស្ទីតយូជាលក្ខណៈគ្រួសារ មើលទៅពិតជាមានសុភមង្គល គ្រាន់តែអ្នកគាំទ្របានឃើញហើយបញ្ចេញសារច្រណែនគ្រប់ៗគ្នាតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី