តួឯកស្រីចិត្តបុណ្យ Min Pechaya សាងកុសលទៀតហើយ​ ចូលរួមកសាងមន្ទីពេទ្យនៅតំបន់ខ្វះខាត…

សាងបុណ្យសាងកុសលទៀតហើយ! តារាសម្ដែងស្រីរូបស្អាតនិងជាCEOវ័យក្មេងនាង Min Pechaya មានចិត្តបុណ្យបារម្ភពីសុខទុក្ខអ្នកគាំទ្រនិងប្រជាជនក្នុងសង្គម ចួលរួមកសាងមន្ទីពេទ្យនៅក្នុងទឹកដីកំណើត។

ដោយតារាស្រីនាង Min Pechaya ក្នុងវ័យ៣២ឆ្នាំរូបនាងមិនត្រឹមតែជោគជ័យក្នុងជីវិតការសម្ដែងជាតួឯកស្រីមានស្នាដៃនោះទេ តែសម្រាប់រកស៊ីធ្វើជំនួញរូបនាងក៏បានបន្ដកាងារពីគ្រួសារក្លាយជាCEO ដែលវ័យក្មេងស្រស់ស្អាតឆ្លាតវៃ។ ក្រោយបញ្ចប់ការសិក្សាររូបនាងក៏បានបន្ដមុខជំនួញគ្រួសារដែលមានក្រុមហ៊ុនផលិតសម្ភារះកសាងផ្ទះ និងសម្ភារះផ្ទះបាយ បន្ដបន្ថែមបើកក្រុមហ៊ុនអចលនះទ្រព្យសាងសង់ផ្ទះល្វែងខុនដូរស្អាតប្រណិតសម្រាប់លក់ថែមទៀតផងដែរ។ ទន្ទឹមនឹងការរកលុយតារាស្រីនាង Min ក៏មានចិត្តចែករំលែកជាមួយសង្គមវិញផងដែរ ដោយលើកនេះរូបនាងនិងលោកឪពុកអ្នកម្ដាយបានឩបត្ថម្ភប្រាក់១លានបាតដើម្បីចូលរួមការកសាងមន្ទីពេទ្យនៅតំបន់ខ្វះខាតនៅ Khon Kaen ដែលជាស្រុកកំណើត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ