សម្រាប់រឿងដែលគេនៅតែទន្ទឹងរងចាំការពិតចំពោះតារាសម្តែងស្រី Tangmo Nida ដែលកាលពីម្សិលមិញ (២៤ មីនា) គ្រប់ពេលមួយខែបន្ទាប់ពីនាងបានទទួលមរណភាព។ បងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រចូលរួមកាន់ទុក្ខចំពោះមរណភាពនេះ រួមទាំំងមា្ដយរបស់ Tangmo ក៏ធ្វើដំណើរចំណតផែផីប៊ុលសង្រ្កាមទី១ ហើយបាននាំយកភួងផ្កាកុលាបពណ៌ស ទៅតម្កល់នៅផែនោះផងដែរ។
After Footer (Active) - damrei Mr1 Zone2
មា្ដយរបស់Tangmoបានពាំនាំជាមួយនឹងលិខិតលាសរសេរពីអារម្មណ៍របស់ម្ដាយចំពោះកូនស្រី មុនពេលអ្នកអធិស្ឋានដល់នាង។ ក្នុងសំបុត្ររបស់ម្ដាយដែលសរសេរទៅTangmo ថា «ជូនដល់កូនសម្លាញ់Tangmo ឥឡូវនេះ កូនបានឡើងទៅស្ថានសួគ៌តាមបំណងប្រាថ្នារបស់កូនក្នុងការបម្រើព្រះហើយ។ម៉ាក់នឹកកូនខ្លាំងណាស់ ហើយឈឺចិត្តពេលដឹងដំណឹងថាជាកូនធ្លាក់ចូលទឹក។ ថ្ងៃនេះកូនបានលាចាកលោកអស់៣០ថ្ងៃហើយ ម៉ាក់សោកស្តាយដែលកូនចាកចេញយ៉ាងឆាប់រហ័ស។ កូនពិតជាសប្បាយចិត្តដែលទើបតែបញ្ចប់ការសិក្សាប៉ុន្មានថ្ងៃមុននេះ។ ម៉ាក់អធិស្ឋានជារៀងរាល់ថ្ងៃដល់ព្រះ សុំឱ្យកូនមករកម៉ាក់ ម៉ាក់និយាយជាមួយរូបភាពTangmo ជារៀងរាល់ថ្ងៃ ស្រឡាញ់កូនដោយអស់ពីចិត្ត នឹកកូនខ្លាំងណាស់។”
Eriya






