សម្រាប់រឿងភាគខ្នាតធំរបស់ប៉ុស្ដិ៍លេខ៣ គឺរឿងដួងចៃទេវព្រហ្ម ជារឿងបន្តរបស់សុភាពបុរសជូថាថេព ។ រឿង ដួងចៃទេវព្រហ្ម នឹងជារឿងរបស់កូនៗទាំង ៥ ដែលនឹងដើរតួជាកូនៗរបស់តួទាំង៥របស់ត្រកូលជូថាថេព។ ក្នុងចំណោមតារាសម្ដែង៥រូប គេអាចនិយាយបានថា Mikey ទទួលបានការសរសើរយ៉ាងខ្លាំង ព្រោះមានមុខមាត់ស្រដៀងទៅនឹងតួឃុនឆាយភូតធីផាត (សម្ដែងដោយ James Jirayu) និង Krongkaew (សម្ដែងដោយBella Ranee) ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រឿងនេះបានធ្វើឱ្យហ្វេនសរសើរថា Mike Palatte មានស្នាមញញឹមផ្អែមដូចម្ដាយ (Bella) និងសំឡេងដូចឪពុក (James Ji)។ គេក៏មានការសង្ឃឹមថារឿងនេះនឹងធ្វើឱ្យតារាប្រុសក្មេងរូបនេះអាចស្នងដំណែងតួពីវគ្គមុន ហើយអាចទទួលបានការស្រលាញ់ពេញចិត្តដូចគ្នាផងដែរ។







