សម្រាប់តារាប្រុសល្បីរបស់ប៉ុស្តិ៍លេខ៣ Alek Theeradeth ពេលនេះការងារកំពុងរីកចម្រើន រីឯរឿងស្នេហាក៏ដំណើរការល្អផងដែរ។ ដោយហេតុថា ពេលនេះគេដឹងថាអ្នកនោះកំពុងដាំដើមស្នេហ៍ជាមួយតារាស្រីប្រជាប្រិយភាពខ្ពស់ Bow Maylada។
ប៉ុន្តែថ្មីៗនេះ ហ្វេនៗបាននាំគ្នាផ្ញើសារលើកទឹកចិត្តទៅកាន់ Alek យ៉ាងឆាប់រហ័ស ដោយសារតែលោកបានជួបឧបទ្ទវហេតុមួយដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភនៅពេលដែលគាត់បានបង្ហោះរឿងនៅលើ Instagram ជាមួយរូបភាពខ្លួនរុំដៃម្ខាង។
After Footer (Active) - damrei Mr1 Zone2
អ្នកចាត់ការរបស់Alekក៏បានអាប់ដេតពីបញ្ហានេះដល់ហ្វេន ពីអ្វីដែលគួរឲ្យព្រួយបារម្ភដោយគ្រូពេទ្យបានឱ្យAlek ជៀសវាងការធ្វើលំហាត់ប្រាណជាបន្ទាន់ ។





