ថ្មីៗនេះអ្នកគាំទ្របានសម្រុកចែករំលែកតាមបណ្តាញសង្គម Twitter ជាមួយនឹងរូបភាព Lisa ដើរលេងលំហែលកាយ នៅប្រទេសបារាំង។ ក្នុងរូបភាពនោះដែលគេក៏ឃើញនាងបានដើរបណ្ដើរគ្នាជាមួយនឹងតារាសម្តែងហូលីវូដ Austin Butler មកពី Switched at Birth and Once Upon a Time in Hollywood និង Utz Peter ដែលជានាយកផ្នែកម៉ូដ របស់ CELINE ។
រូបភាពនេះដែរ បានធ្វើឱ្យហ្វេនមានការរំភើបចិត្តចង់ដឹងថា Lisa មានទំនាក់ទំនងបែបណាជាមួយនឹងប្រុសសង្ហា Austin ដោយអ្នកទាំងពីរនិយាយគ្នាបណ្តើរសើចបណ្ដើរមើលទៅគួរឱ្យស្រលាញ់។ ម្យ៉ាងទៀតហ្វេនៗក៏គិតថាអ្នកទាំងពីរប្រហែលជាមានការងាររួមគ្នា ដែលនឹងចេញមកក្នុងពេលឆាប់នេះៗជាមិនខាន។
After Footer (Active) - damrei Mr1 Zone2
មួយទៀតនោះគឺ គេបានមើលទៅលើហ្វេនសិនរបស់នាងដែលធម្មតាប៉ុន្តែមានលក្ខណៈលេចធ្លោ សាកសមជាអ្នកតំណាងឱ្យប្រេនល្បីCeline ពិតមែន។Eriya










