ទីបំផុត Min Pechaya បង្ហើបពីគោលបំណងរៀបការជាមួយនិងមិត្តប្រុសរូបសង្ហារបស់នាងហើយ!

ពិតណាស់បើគិតមកទល់ពេលនេះ រយៈពេលជាង៣ឆ្នាំហើយ ដែលតារាសម្ដែងស្រីកញ្ញា Min Pechaya បានទាក់ទងស្វែងយល់ចិត្តគ្នាជាមួយនិងមិត្តប្រុសខ្លួន។

យ៉ាងណាមិញរយៈពេលកន្លងមក តារាស្រីរូបនេះ ពុំដែលបង្ហើបប្រាប់ ឬក៏ខ្វាយខ្វល់អំពីរឿងរៀបការរបស់ខ្លួននោះទេ ទើបតែកាលពីពេលថ្មីៗនេះ អ្នកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលនាងបានឆ្លងតបទៅអ្នកកាសែតទាក់ទងនិងរឿងនេះថា នៅពេលនេះនាងរង់ចាំតែមិត្តប្រុសមកសុំនាងរៀបការតែប៉ុណ្ណោះ។

ក្រោយពេលលឺបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ សម្ដែងអារម្មណ៍រំភើប និងសង្ឃឹមថាមិត្តប្រុសនាងនឹងរៀបគម្រោងសុំនាងរៀបការឆាប់ៗនេះ៕

អត្ថបទដោយ៖សុីវលី