តួឯកស្រីនាង Taew ជីវិតស្នេហ៍ដែលគេថាមិនបានយូរប៉ុន្មាន ពេលនេះមានតែផ្អែមល្ហែមឆ្លងថ្ងៃកំណើត…

អ្នកណាថាគូនេះមិនបានយូរប៉ុន្មានទេ? តួឯកស្រីនាង Taew Natapohn និងគូស្នេហ៍ធ្វើឲឃើញថាចំណងស្នេហ៍ផ្អែមល្ហែមរបស់អ្នកទាំងពីរផ្អែមល្ហែមមិនមែនមួយខែពីរខែនោះទេ តែរឹតតែមានការយល់ចិត្តមានស្នាមញញឹមឲគ្នាកាន់តែខ្លាំងឡើង។

ដោយតួឯកស្រីនាង Taew ធ្លាប់រងការរិះគន់ជាខ្លាំងពេលរូបនាងប្រកាសមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញប្រុសលោក Pranai Phornprapha បន្ទាប់ពីរូបនាងបែកបាក់ចំណងស្នេហាជាមួយអតីតសង្សារស្រលាញ់គ្នា១០ឆ្នាំ។ មានអ្នកខ្លះនិយាយថាតារានិងហៃសូគូនេះស្រលាញ់គ្នាមិនបានយូរប៉ុន្មាននោះទេមួយខែពីរខែបែកគ្នាហើយ តែខុសស្រលះគូនេះតាំងពីប្រកាសទំនាក់ទំនងមកចំណងស្នេហាមានតែផ្អែមល្ហែមទៅមុខមានកម្មវិធីបង្កើតស្នាមញញឹមឲគ្នាទៅវិញទៅមក។ ហើយថ្មីៗនេះក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់គូស្នេហ៍តួឯកស្រីនាង Taew បានរៀបចំ Surprise ជាពិសេសនំខេកខួបកំណើតកម្មវិធីជប់លៀងរួមមិត្តភក្ដិព្រមជាមួយអ្នកជូនពរពេញដោយស្នាមញញឹម ធ្វើឲថ្ងៃខួបកំណើតរបស់លោក Pranai កាន់់តែពិសេស។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ