គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ថៃ TV3 ដែលនឹងរួមបញ្ចូលទាំងអស់ 5 ផ្នែក។ គួរបញ្ជាក់ផងដែរថា មានគូស្នេហ៍រឿងភាគថៃចំនួន ៥ ដែលនឹងបង្ហាញការសម្ដែងរួមគ្នាក្នុងរឿងនេះ។
- Laor Chan ភាគទី១ ជាសាច់រឿងរបស់ M.L. Phuthanet Jutathep សម្តែងដោយ Gulf Kanawut ដែលជានាយកគ្រប់គ្រងរបស់មជ្ឈមណ្ឌល J.T។ គាត់គឺជាកូនប្រុសទីមួយរបស់ Khun Chai Rachanon (Tanin Manoonsil) និង Sroifah (Taew Natapohn) ។ ទន្ទឹមនឹងនេះ Gina Yina ដើរតួជា Laor Chan ដែលធ្វើការនៅមជ្ឈមណ្ឌលជាលេខារបស់ Phuthanet ។
- Kwanruthai ក្នុងរឿងនេះ Mike Panithan នឹងសម្ដែងជាតួ M.L. Chat Klao Jutathep ជាវេជ្ជបណ្ឌិតយោធា និងជាកូនប្រុសច្បងរបស់ Khun Chai Puttipat (James Jirayu) និង Krong Kaew (Bella Ranee)។ គាត់ធ្វើការនៅខេត្តឈៀងរ៉ៃ ហើយបានជួប Kwanruthai សម្តែងដោយ Yada Narilya ដែលរស់នៅទីនោះជាមួយគ្រួសាររបស់នាង។
៣. Jai Pisut និយាយពីរឿងគ្រូស្រី Jai Pisut សម្ដែងដោយ Om Eessa និងរាជទាយាទ M.L. Ronachack Jutathep សម្តែងដោយ Tate Myron ដែលជាកូនប្រុសច្បងរបស់ Khun Chai Ronapee (James Ma) និង Pieng Kwan (Mint Chalida) ។
៤. Duj Apsorn បន្តដល់ភាគទី ៤ ដែលនិយាយអំពីរឿង M.L. Asira Jutathep ដែលជាកូនប្រុសទីមួយ Khun Chai Taratorn (Great Warintorn) និង Mom Luang Raweerumpai (Preem Ranida) ។ Mint Ranchrawee ដើរតួជា Duj Apsorn ដែលជាកូនស្រីរបស់ Wilairampa (Esther Supreeleela) ។ នាងមកធ្វើការជាសម្ងាត់ជាមួយ Asira ក្នុងនាមជាលេខាដោយសារតែសំណើរបស់ម្ដាយនាង។
- Pon Chiwan ផ្នែកចុងក្រោយគឺរឿងរបស់ M.L. Saruj Jutathep សម្តែងដោយ Kao Noppakao ដែលជាកូនប្រុសតែមួយរបស់ Khun Chai Pawornruj (Pope Thanawat) និង Khun Ying Rasa (Mew Nittha)។ គាត់ធ្វើការជាលេខាទីមួយនៅស្ថានទូតថៃប្រចាំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយលង់ស្នេហ៍ជាមួយ Pon Chiwan ដែលសម្តែងដោយ PP Punpreedee។