តួឯកស្រីនាង Diana រួមមិត្ដភក្ដិនាំគ្នា Surprise ថ្ងៃកំណើតឲ Lisa រាំបទ Lalisa ធ្វើឲម្ចាស់បទរំភើប!!

តួឯកស្រីនាង Diana Flipo មិត្តភាពជាមួយ Lisa Blackpink នៅតែជិតស្និទ្ធ ខួបកំណើតមិត្តសម្លាញ់ឆ្នាំនេះរៀបចំ Surprise ឲមួយពេញចិត្ត ទាំងការតុបតែងខ្លួនទាំងការខំហាត់ក្បាច់រាំថ្ងៃនេះសុំធ្វើជា Lalisa ដែរហើយ។

ដោយប៉ុន្មានថ្ងៃកន្លងមកនេះអាយដលស្រីកូរ៉េសញ្ជាតិថៃ Lisa Blackpink បានត្រលប់មកកាន់ប្រទេសថៃវិញដើម្បីឆ្លងថ្ងៃកំណើតគម្រប់វ័យ២៥ឆ្នាំជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ ហើយមិត្តសម្លាញ់ Diana ក៏មិនភ្លេចមកចូលរួមផងដែរ Diana និងមិត្តភក្ដិដ៏ទៃទៀតបាននាំ Lisa ទៅញុាំអាហារជួបជុំយ៉ាងរីករាយហើយក៏រៀបចំ Surprise នំខេក ព្រមទាំងនាំគ្នាតុបតែងខ្លួនធ្វើជា Lisa និងរាំបទ Lalisa ដែលធ្វើឲម្ចាស់ខ្លួនឃើញហើយទាំងរំភើបនិងរីករាយដែលមិត្តភក្ដិនាំគ្នាខំធ្វើឲ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ