ឬភ្លើងស្នេហ៍ចាស់ឆេះវិញ? តួឯកស្រី Poo Praiya ត្រូវអតីតសង្សារ ច្រៀងចម្រៀងរំលឹកអនុស្សាវរីយ៍ចាស់!!

ឬគូនេះអាចត្រលប់នឹងមកត្រូវគ្នាវិញ? តួឯកស្រីនាង Poo Praiya កំពុងត្រូវបានគេសង្ស័យថាចំណងស្នេហ៍ចាស់ជាមួយអតីតសង្សារអាចនឹឆេះវិញ ក្រោយឃើញទាំងគូចេញមុខក្នុងកម្មវិធីជាមួយគ្នា ថែមទាំងត្រូវបានខាងប្រុសច្រៀងចម្រៀងដែលធ្លាប់តែងឲនាងកាលពីមុនឲស្ដាប់ទៀតផង។

ដោយតារាស្រីនាង Poo Praiya ឆ្នាំនេះមានអាយុរ៣៣ឆ្នាំហើយ កំពុងនៅលីវមិនទាន់បង្ហើបប្រាប់ថាមានចំណងស្នេហ៍ថ្មីក្រោយធ្លាប់មានប្រវិត្ដបែកបាក់ស្នេហាជាច្រើនលើក ចំណែករូបសម្រស់វិញរឹតស្រស់ស្អាតស៊ិចស៊ីទ្វេរឡើង។ ហើយថ្មីៗនេះរូបនាងកំពុងត្រូវបានគេសួរថាកំពុងត្រូវរ៉ូវគ្នាវិញជាមួយអតីតសង្សារនាងម្នាក់ឬយ៉ាងណាក្រោយឃើញអ្នកទាំងពីររួមកម្មវិធីជាមួយគ្នាយ៉ាងរីករាយ។ ហើយអតីតសង្សារម្នាក់នោះរបស់នាងគឺជាតារាចម្រៀងប្រុសលោក Joey Boy ទាំងគូធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាកាលពីជាង១៦ឆ្នាំមុនហើយក៏បានចែកផ្លូវគ្នាវិញ ពេលនេះលោក Joey Boy ក៏បានតែងចម្រៀងមួយបទឲ Poo ដើម្បីសុំត្រូវគ្នាវិញ តែចំណងស្នេហាអ្នកទាំងពីរក៏មិនអាចបន្ដ។ ពេលនេះ១៦ឆ្នាំបានកន្លងផុតទៅទាំងគូបានត្រលប់មកជួបមុខគ្នាវិញថែមម្នាក់ៗក៏សុទ្ធតែនៅលីវមិនទាន់មានអ្នកណា ថែមទាំងលោក Joey Boy ក៏បានច្រៀងបទដោយធ្លាប់តែងឲ Poo ឲនាងស្ដាប់ទៀត ធ្វើឲអ្នកគាំទ្រឃើញឲចង់ឲគូនេះត្រលប់មកត្រូវគ្នាវិញ តែមែនឬយ៉ាងណានោះតារាទាំងពីរមិនទាន់បានប្រាប់ឲដឹងនោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ