ភ្ញាក់ផ្អើល! ទីបំផុត ម៉ានិត បង្ហាញមុខមនុស្សស្រីដែលខ្លួនលួចស្រលាញ់ និងតែងតែធ្វើបទសំរាប់នាង!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀង Original Song លោក មា៉និត ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង តាមរយៈបទចម្រៀងមនោសច្ចេតនាដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់។

យ៉ាងណាមិញស្រាប់តែកាលពីម្សិលមិញនេះ លោកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីលោកបានផុសវីដេអូមួនៅក្នុងបណ្ដាញសង្គមយូធូបរបស់ខ្លួន ដោយបានធ្វើការរៀបរាប់ពីរឿងរ៉ាវស្នេហ៍របស់លោក តាំងពីកាលនៅរៀន និងបានលួចស្រលាញ់នារីម្នាក់ទៀតផង។

ក្នុងនោះផងដែរ អ្វីដែលគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងគឺ នារីម្នាក់ដែលលោក លួចស្រលាញ់កាលពីនៅរៀនជាមួយគ្នានោះគឺជាតារាសម្ដែងស្រីម៉េម៉ាយកូនមួយអ្នកនាង ភិន សុដាលីស ហើយលោកក៏មានរៀបរាប់ទៀតថា រយៈពេលមិនតិចជាង៥ឆ្នាំនោះទេ ដែលលោកតាមស្រលាញ់អ្នកនាង ភិន សុដាលីស កាលពេលកំពុងតែសិក្សាជាមួយនិងគ្នា៕

តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី