តួឯកប្រុសវ័យក្មេងលោក Tor ប្រកាសរូបលោកវិជ្ជមាន Covid-19 ម្នាក់ទៀតហើយ បន្ទាប់ពីតារាថៃឆ្លងច្រើន…

ម្នាក់ទៀតហើយក្នុងចំណោមតារាៗនៅក្នុងសិល្បះថៃដែលបានធ្វើតេសរកឃើញវិជ្ជមាន Covid-19 កាលពីពេលថ្មីៗនេះជាបបន្ដបន្ទាប់។ ដោយតារាដែលទើបបង្ហោះសារប្រកាសប្រាប់ថាខ្លួនទើបតែធ្វើតេសឃើញវិជ្ជមានជំងឺ Covid-19 ម្នាក់ដែរនោះគឺតួឯកប្រុសវ័យក្មេងលោក Tor Thanapob បន្ទាប់ពីមួយរយះពេលចុងក្រោយនេះនៅក្នុងរង្វង់សិល្បៈថៃមានតារាប្រុសស្រីជាច្រើនដួងពិនិត្យឃើញមានការឆ្លងជំងឺ Covid-19 ខ្លះកំពុងសម្រាកព្យាបាល ខ្លះក៏បានជាវិញហើយផងដែរ។

ដោយក្រោយពីដឹងថាខ្លួនឯងបានឆ្លងជំងឺ Covid-19 បន្ទាប់ពីធ្វើតេសលើកទីពីរ លោក Tor ក៏បានផ្អាកសកម្មភាពកាងារផ្សេងៗក្នុងសិល្បៈបណ្ដោះអាសន្នសិន និងនៅដាច់ដោយឡែកដើម្បីធ្វើតាមការរក្សាព្យាបាល ហើយប្រាប់ទៅក្រុមកាងារនិងមិត្តភក្ដិដែលរូបលោកជួបក្នុងពេលថ្មីៗនេះដើម្បីឲពិនិត្យធ្វើតេសនិងតាមដានសុខភាពរបស់ខ្លួនឯង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ