ម្ដាយរបស់Tangmoស្រាប់តែប្ដូរចិត្តភ្លាមៗដូចមានគេបញ្ជាពីក្រោយ!

ជាសោកនាដកម្មដែលគ្មាននរណាម្នាក់អាចបំភ្លេចបាន និងពិបាកនឹងដោះស្រាយជាមួយនឹងមរណភាពរបស់តារាសម្តែងស្រី “Tangmo Nida” ដែលបានស្លាប់នៅទន្លេចៅប្រាយ៉ាខណៈជិះទូកល្បឿនលឿនជាមួយមិត្តភ័ក្តិ៥នាក់។

ទន្ទឹមនឹងនេះដែរ លោកមេធាវីKrishna បង្ហើបថានៅពេលនោះ​បាន​ដាក់​ឯកសារ​នេះ​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស និង​គណៈកម្មការ​សិទ្ធិ​មនុស្ស ដើម្បីដោះស្រាយករណីពិសេសនេះព្រោះ​ករណី​នេះ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ នៅពេលនោះ ម្តាយនៅតែយល់ព្រមជាមួយលោកដែរ។
មិនតែប៉ុណោ្ណះលោកស្រី អ្នកចុះហត្ថលេខាលើឯកសារ បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតពិសេស ដូច​ម្តាយ​របស់​អ្នក​ចង់​បាន​យុត្តិធម៌​សម្រាប់Tangmo។ មកដល់ពេលនេះ លោកពិតជារីករាយណាស់ ដែលលោកស្រីវេជ្ជបណ្ឌិត Khunying Pornthip បានចុះមកជួយ និងតាមដានលទ្ធផល នៃការធ្វើកោសល្យវិច័យលើកទី២។
លោក​មេធាវី Krishna ថ្លែង​ថា​បន្ទាប់​ពី​លោក​ត្រូវ​បាន​ជំនួស​វិញ លោកក៏​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ម្ដាយ​របស់Tangmo ​ប្រែ​ប្រួល​ខ្លាំង​ម្ល៉េះ។

After Footer (Active) - damrei Mr1 Zone2
Eriya