បច្ចុប្បន្ននេះតារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី កាន់តែធ្វើប្រជាប្រិយភាពរបស់ខ្លួនកាន់ឡើង ពិសេសនោះគឺតាមរយៈបទថ្មីរបស់នាងដែលមានចំណងជើងថា «អ្នកកែចិត្តបង» នេះតែម្ដង។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់តារាស្រីរូបនេះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ សូម្បីតែការតុបតែងខ្លួន និងការស្លៀកពាក់របស់នាងនៅវ័យ១៦ឆ្នាំមើលទៅពិតជាពេញនិយម និងសុីវីល័យគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ហើយតាមរយៈការតុបតែងខ្លួនរបស់កញ្ញា សោភា ទេពី កន្លងមក តែងតែទទួលបានការសរសើរ មិនថាឈុតបែបណានោះទេ សូម្បីតែឈុតប្រពៃណីក៏ទទួលបានការសរសើរមិនធម្មតាដែរ៕ តោះ! ទៅទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី