ទ្រាំមិនបានសុំនិយាយដែរហើយ! តួឯកស្រីនាង Taew តបតនឹងអ្នកដែលតាមរិះគន់នាងរឿងស្លៀកស៊ិចស៊ី…

តួឯកស្រីនាង Taew Natapohn និយាយពាក្យក្នុងចិត្តរបស់នាងទាក់ទងនឹងពាក្យរិះគន់ជាញឹកញាប់ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះមកកាន់រូបនាង ឃើញនាងមិនមាត់ៗមិនចង់តបតមិនចង់ប្ដឹងផ្ដល់អ្នករិះគន់ប្រើពាក្យមិនល្អ មិនមែនមកពីនាងគិតថាខ្លួនឯងមិនត្រូវនោះទេគ្រាន់តែអ្នកមិនចង់ធ្វើបែបនេះ។

ដោយតារាស្រីនាង Taew Natapohn រូបនាងក៏ជាតួឯកស្រីល្បីឈ្មោះមួយរូបក្នុងសិល្បៈថៃមានរឿងដែលនាងសម្ដែងជាច្រើនដ៏ទទួលបានប្រជាប្រិយភាពខ្លាំងនិងទទួលបានការសសើរពីស្នាដៃការសម្ដែងរបស់នាង។ តែប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងជួបរឿងដ្រាម៉ាឬពាក្យរិះគន់ពីអ្នកលេងបណ្ដាញសង្គមជាច្រើន មានទាំងរឿងជីវិតស្នេហារបស់នាង រឿងទម្ងន់ស្រកចុះរបស់នាង និងរឿងដែលនាងតែងកាយស៊ិចស៊ីជាងមុនថែមខ្លះហ៊ាននិយាយដល់ថានាងធ្វើខ្លួនមិនថ្លៃថ្នូរ។ អត់ទ្រាំមិនតបតយូរហើយ ពេលនេះតួឯកស្រីនាង Taew បានបញ្ចេញយោបល់ទាក់ទងនឹងការយល់ឃើញចំពោះការរិះគន់ទាំងនេះ ការពិតរូបនាងបានទទួលដឹងនិងធ្លាប់ខូចចិត្តខ្លាំងចំពោះពាក្យអ្នកដ៏ទៃ តែរូបនាងក៏មិនគិតថានាងបានធ្វើអ្វីខុសចំពោះអ្នកណានោះឡើយ។ រូបនាងបានស្រកទម្ងន់ជាងមុនតែនាងមើលថែសុខភាពខ្លួនឯងយ៉ាងល្អទាំងការហូបចុកនិងហាត់ប្រាណ ហើយឆ្នាំនេះនាងក៏មានអាយុរ៣៣ឆ្នាំហើយ ការតែងខ្លួនសមរម្យតាមវ័យនិងកាលះទេសះគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះរហូតនោះទេ អាចធ្វើខុសបានអាចខុសឆ្គងបានដូចគ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ