លាក់ជិតមែន! លោក Great បង្ហើបថាខ្លួនធ្លាប់ជាសង្សារគ្នានិងតារាស្រីល្បីឈ្មោះម្នាក់នេះ!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Great បានបើកចិត្តនិយាយរឿងស្នេហាចាស់របស់ខ្លួន ដែលធ្លាប់ទាក់ទងគ្នាយ៉ាងស្និតស្នាល ហើយក៏បានបែកបាក់គ្នាទៅវិញកាលពីជាង២ឆ្នាំមុន។

ក្នុងនោះផងដែរតាមការបង្ហើបរបស់លោក Great តារាស្រីដែលធ្លាប់មានឈ្មោះជាសង្សារគ្នាជាមួយនិងលោកនោះគឺ កញ្ញា Pimtdao តែកាលនោះពេលទាក់ទងគ្នាអ្នកទាំងពីរបានដាក់ល័ក្ខខណ្ឌនិងគ្នាថា មិនឲ្យនរណាបើកបង្ហាញទំនាក់ទំនងនេះជាសាធារណៈនោះទេ ព្រោះពួកគេខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាព និងផលអវិជ្ជមានមួយចំនួនដែលអាចកើតមានឡើងក្នុងវិស័យសិល្បៈ។

តែក្រោយពេលទំនាក់ទំនងបែបលួចលាក់នេះ ក៏បានធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ថ្នាក់ថ្នាំងរាងៗខ្លួន ហើយក៏កើតជាការមិនពេញចិត្តគ្នា រហូតដល់សម្រេចចិត្តចែកផ្លូវគ្នា ក្រោយពេលដែលទាក់ទងគ្នាមិនបានប៉ុន្មានខែផង។

គួរបញ្ជាក់ផងដែរថា Great បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះលោកពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញ Pimtdao ជួបនិងបុរសល្អហើយចេះយល់ចិត្តនាង ហើយចំពោះការរំលឹករឿងអតីតកាលនេះ លោកក៏មិនមានបំណងអ្វីនោះដែរ ព្រោះថាពេលនេះទំនាក់ទំនងលោកនិង Pimtdao ប្រៀបដូចជាមិត្តភក្ដិអញ្ចឹង៕

អត្ថបទដោយ៖សុីវលី