ហ្វេនៗគាំទ្រពេញទំហឹង! នៅពេលដែល Bella សម្ដែងជាគូស្នេហ៍ជាមួយប្រុសក្មេង Bright Vachirawit!

សម្រាប់ Bella Ranee Campaign ដែលពេលនេះក្លាយជាតួឯកស្រីលេខមួយនៅប្រទេសថៃ នាងក៏បានចេញមុខបើកចិត្តថា ពេលនេះនាងទទួលធ្វើជាអ្នកដំណាងប្រេនជាង២០ ។ ថ្មីៗនេះ Bella ក៏កំពុងដើរតួជាតួឯកស្រីក្នុង MV ដែលនាងលេចមុខធ្វើការជាមួយតារាប្រុស ​ដ៏​ល្បី​ប្រចាំអាស៊ី ក្នុង​វីដេអូ​ចម្រៀង​បទ “You Make Me Smile” ដែល​ចេញសម្រាប់ហ្វេនៗ​នៅ​ថ្ងៃ​នេះ (30 មីនា 2022) ។

ទន្ទឹមនឹងនេះ​ហ្វេនៗក៏បាននាំគ្នាផ្ដល់មតិ ព្រមទាំងសរសើរមិនដាច់ពីមាត់ពីភាពសាកសមគ្នារបស់អ្នកទាំំងពីរ។ ដោយនេះជាលើកទីមួយហើយដែលអ្នកទាំងពីរសម្ដែងជាមួយគ្នាបានធ្វើឱ្យហ្វេនៗមានរំភើបជាខ្លំាងព្រមទាំងរំពឹងថា Bella និងBright មានគម្រោងសម្ដែងជាមួយគ្នាម្ដងទៀត។

After Footer (Active) - damrei Mr1 Zone2