តារាប្រុសលោក Top Jaron មានបញ្ហាសុខភាពផ្អាកការសម្ដែងមួយរយះធំ មិននឹកស្មានថារូបលោកជួបរឿងបែបនេះសោះ…

ដោយតារាសម្ដែងប្រុសរូបសង្ហារលោក Top Jaron ថ្មីៗនេះត្រូវបានអ្នកគាំទ្រ Comment សម្ដែងក្ដីបារម្ភចំពោះរូបលោកក្រោយពីដឹងថាតារាប្រុសដួងនេះជួបបញ្ហាសុខភាព ពេលនេះត្រូវផ្អាកឆ្ងាយពីការសម្ដែងមួយរយះធំដើម្បីសម្រាកព្យាបាល។

ដោយរឿងដែលនឹកស្មានមិនដល់នោះគឺតារាសម្ដែងប្រុសដែលមានសាច់ដុំធំចូលចិត្ដហាត់ប្រាណជាប្រចាំលោក Top Jaron ថ្មីៗនេះបែរជាមានអាការះល្ហិតល្ហៃពិបាកក្នុងការកម្រើកដៃ ដល់ទៅពិនិត្យមើលដល់មន្ទីពេទ្យអេកូទៅឃើញថារូបលោក មានបញ្ហាឆ្អឹងខ្នង។ ដោយកន្លាក់ឆ្អឹងខ្នងរបស់លោកបានសង្កត់ប្រព័ន្ធសសៃប្រសាទឆ្អឹងខ្នងធ្វើឲមានពេលខ្លះរូបលោកពិបាកឬមិនអាចបញ្ជាផ្អែកផ្សេងៗនៃរាងកាយដូចជាម្រាមដៃ ដូចនេះត្រូវតែតាមដានព្យាបាលដោយលោកគ្រូពេទ្យជំនាញ។ ហើយព្រោះតែមានបញ្ហានេះរូបលោកត្រូវតែសម្រាកកាងារសម្ដែងមួយរយះសិនរហូតដល់ជាសះស្បើយវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ