ហ្វេនៗមិនខកបំណងពេលដែលដឹងពីឈ្មោះកូនស្រីរបស់ Chompoo Araya

សម្រាប់តារាស្រីល្បីកំពូលហ្វេសិន Chompoo Araya ដែលបានសម្រាលកូនស្រីមួយរូបពីម្សិលមិញនេះ ។ ទន្ទឹមនឹងនេះដែរ មនុស្សជាច្រើនរងចាំដំណឹងអំពីឈ្មោះរបស់កូនស្រីChompoo ដោយសារតែគេដឹងថាឈ្មោះកូនប្រុសរបស់នាងដែលបានដាក់ថា Saifah និង Bhayu (ផ្គរ​​ និងរន្ទះ)។

ហេតុនេះហើយនៅពេលដែលChompooបានចេញឃ្លីបមួយប្រកាសពីឈ្មោះកូនស្រីរបស់នាងក៏ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏មិនធ្វើឱ្យគេខកបំណងនោះដែរនៅពេលដែលនាងបានដាក់ឈ្មោះកូននាងថា Abigail។
After Footer (Active) - damrei Mr1 Zone2
ឈ្មោះ Abigailនេះមកពី Storm Abigailដែលជាប្រភេទព្យុះម្យ៉ាងដែលមកនូវខ្យល់បក់បោកខ្លាំង ផ្លេកបន្ទោរ ភ្លៀង និងអាកាសធាតុត្រជាក់ ហើយ​ក្នុង​ភាសា​ Hebrew “Abigail”  ក៏​មាន​ន័យ​ថាសុភមង្គឪពុកផងដែរ។

Eriya