ប៉ូលីសថៃតឿន!!! មានអ្នកធ្វើដំណើរបន្លំខ្លួនជាខ្សែររាជវង្សកម្ពុជាដើម្បីបោកប្រាស់ប៉ូលីសទល់ដែន!

កាលពីថ្ងៃម្សិលមិញនេះចៅវាយខេត្តសុរិន្ទបានចេញសេចក្តីប្រកាសថាមានជនខិលខូចលួចអះអាងថាខ្លួនជាខ្សែរស្តេចកម្ពុជា ដើម្បីអោយក្រុមអ្នកទទួលខុសត្រូវច្រកចេញចូលជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេ។ ប៉ុន្តែធ្វើពុំទាន់បានសម្រេចទេពីព្រោះប៉ូលីសចាប់សង្កេតភាពខុសប្រក្រតីទាន់!

ជនប្រមាថកិត្តិនាមរបស់រាជវង្សកម្ពុជារូបនោះជាភេទស្រី អះអាងថាខ្លួនឈ្មោះ “កូសម: ទេវី នរោត្តម” ហើយមានភិនភាគស្រដៀងនឹងអ្នកធ្លាប់ប្រើប្រាស់ខ្សែរាជវង្សដើម្បីចូលទឹកដីថៃកាលពីឆ្នាំ ២៥៦០។ ក្រុមប៉ូលីសមានការសង្ស័យពីព្រោះស្ត្រីម្នាក់នោះប្រើប្រាស់ សៀវភៅឆ្លងដែនបែបរាស្រ្តសាមញ្ញ ទើបប្រញាប់ទំនាក់ទំនងមកសាកសួរខាងកម្ពុជា។

ត្រួតពិនិត្យរួចរាល់ហើយ ជាសរុបនៅក្នុងខ្សែរស្រលាយត្រកូលរបស់រាជវង្សកម្ពុជាពុំមានសមាជិកណាមានឈ្មោះ “កូសម: ទេវី នរោត្តម” នោះទេ បណ្តាលអោយពេលនេះទាំងខាងប៉ូលីព្រុំដែកកម្ពុជា​និងថៃ កំពុងដាស់តឿននិងចេញបញ្ជារតាមចាប់បុគ្គលខិលខូចរូបនេះជាប្រញ៉ាប់ដើម្បីសុវត្ថិភាពរបស់ប្រទេសទាំងពី។

អត្ថបទដោយ សា