លើកទី១ហើយឃើញ សុខ សោម៉ាវត្តី ពេលស្រវឹងខ្លាំងកូរសង្សារសាហាវខ្លាំងណាស់!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាសម្ដែងស្រីអ្នកនាង សុខ សោម៉ាវត្តី កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការសម្ដែងរឿង និងសកម្មភាពផ្សេងៗរបស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះមានវីដេអូមួយរបស់តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាចែករំលែក ព្រោះតែគ្រប់គ្នាបានឃើញសកម្មភាពតារាស្រីរូបនេះ កំពុងតែស្រវឹងយ៉ាងខ្លាំង ហើយក៏បាននិយាយពាក្យសម្ដីកូរសង្សាររបស់នាង មើលទៅពិតជាអស់សំណើចខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា​ នេះគឺជាលើកទី១ហើយ ដែលមហាជនគ្រប់គ្នាបានឃើញតារាស្រីរូបនេះ ស្រវឹងយ៉ាងខ្លាំង និងប្រើពាក្យសម្ដីកូរសង្សាររបស់ខ្លួនបែបនេះ ពិតជាអស់សំណើចខ្លាំងណាស់៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី