សម្រាប់គូស្នេហ៍ “Pooklook Phonthip” និង “Mike Pattaradet” បន្ថយឋានៈជាមិត្តល្អ ប៉ុន្តែនៅតែជាមិត្តជិតស្និទ្ធដែលអាចនិយាយបានអំពីអ្វីទាំងអស់ មានទៅញ៉ាំបាយជាមួយគ្នាដូចធម្មតា ។ កាលពីម្សិលមិញ (30 មីនា) Pook Look បានផ្តល់បទសម្ភាសន៍ដើម្បីជម្រះចិត្ត បន្ទាប់ពីមហាជនមានការភ័ន្តច្រឡំអំពីរឿងដែលអ្នកទាំំងពីរឈប់ទាក់ទងគ្នា។
នាងក៏បានប្រាប់ថា “ពេលអត់ឋានៈ អ្វីគ្រប់យ៉ាងគឺងាយស្រួល ដូច្នេះខ្ញុំគិតថានេះជាគំនិតល្អ»។ ទន្ទឹមនឹងនេះដែរ គេឃើញថាតារាស្រីរូបនេះ និងMike តែងតែធ្វើដំណើរកម្សាន្តជាមួយគ្នាហើយពួកគេបានជួបឪពុកម្ដាយគ្នាទាំងសងខាងរួចហើយ។
ហេតុនេះហើយទើបធ្វើឱ្យហ្វេនៗមានចាប់អារម្មណ៍ជាខ្លាំងដោយសារតែអ្នកទាំងពីរមិនបានប្រកាសជាផ្លូវការថាជាសង្សារនឹងគ្នាពិតប្រាកដ។
After Footer (Active) - damrei Mr1 Zone2






