រៀបការហើយ! តួឯកប្រុសស្រីក្នុងរឿងភាគល្បីCrash Landing on You ដឹកដៃគ្នាចូលរោងការហើយក្នុងជីវិតពិត!!

ពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ពេលនេះគូនេះចូលរោងការហើយ! អ្នកគាំទ្រចូលរួមសម្ដែងក្ដីត្រេកអរក្រោយតួឯកប្រុសស្រីក្នុងរឿង Crash Landing on You បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ក្រោយពីទាក់ទងមើលចិត្តគ្នាបន្ទាប់ពីបានរួមកាងារជាមួយគ្នា។

ដោយរឿង Crash Landing on You ជារឿងភាគល្បីមួយរបស់កូរ៉េខាងត្បូងចាក់ផ្សាយកាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ហើយមានតារាប្រុសលោក Hyun Bin ជាតួឯកប្រុសនិងតារាស្រីនាង Son Ye-jin ជាតួឯកស្រីនៅក្នុងរឿង។ សាច់រឿងក្នុងរឿងភាគនេះគឺនិយាយពីនារីនៅប្រទេសកូរ៉េខាងត្បូងម្នាក់ដែលបានជួបស្នេហ៍ជាមួយនឹងបុរសដែលជាមេទាហ៊ានកូរ៉េខាងជើង ដែលឩបសគ្គរបស់ស្នេហាអ្នកទាំងពីរគឺបញ្ហារវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីជម្លោះដែលដីកូរ៉េទាំងពីរដែលមានមកទល់បច្ចុប្បន្ន។ ដូចបន្ថែមក្ដីស្រម៉ៃឲអ្នកទស្សនាក្រោយតួឯកប្រុសស្រីក្នុងរឿង Crash Landing on You ប្រកាសទំនាក់ទំនងស្នេហាក្រៅឆាក ហើយនៅខែមីនាកន្លងទៅនេះអ្នកទាំងពីរក៏សម្រេចចិត្តរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាតជាមួយស្នាមញញឹមនិងការចូលរួមអបអររបស់មិត្តភក្ដិសាច់ញាត្ដិបងប្អូន។ តោះមកមើលទិដ្ឋភាពខ្លះៗនេះពិធីជាមួយរូបភាពខាងក្រោមនេះ៖

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ